ក្រុងប៉ៃលិន ស្ថិតនៅភាគខាងលិច នៃប្រទេសកម្ពុជា មានចំងាយផ្លូវ៣៧១គម ពីទីក្រុងភ្នំពេញតាម ផ្លូវជាតិលេខ៥ និងលេខ១០ ឆ្លងកាត់ខេត្តចំនួន៥ គឺ ខេត្តកណ្តាល កំពង់ស្ពឺ(ផ្សារឧត្តុង្គ) កំពង់ឆ្នាំង ពោធិសាត់ និង បាត់ដំបង។ ប៉ៃលិនមាន ផ្ទៃដីប្រមាណជា ៨០៣ គម២ ចែកចេញជាខណ្ឌចំនួន២ សង្កាត់ចំនួន៨ និងភូមិចំនួន៤៩ ហើយក្រុងនេះមានប្រជាជនប្រមាណ ៧០,៤៨២នាក់។ ប្រជាជនមានមុខរបរជា កសិករធ្វើស្រែចំការហើយក្រុងប៉ៃលិនមានទីតាំង ស្ថិតនៅតំបន់ជុំវិញ បឹងទន្លេសាប និងមានតំបន់រមណីយដ្ឋានភ្នំយ៉ាត រមណីយដ្ឋានភ្នំកុយ រមណីយដ្ឋានអូអែប រមណីយដ្ឋានក្បាលអូតាវ៉ៅ (ប្លង់ភ្នំខៀវ)។
ថ្ងៃទី១: ភ្នំពេញ - ប៉ៃលិន
ព្រឹក
-ចេញដំណើរពី ភ្នំពេញឆ្ពោះទៅកាន់ ទីក្រុងប៉ៃលិន
-ទទួលទាន អាហារពេលព្រឹក នៅទីរួមខេត្តពោធិ៍សាត់
-រួយបន្តដំណើរទៅទស្សនាខេត្តប៉ៃលិន ដោយឈប់ថតរូបកម្សាន្ត នៅបូជណីយដ្ឋានអ្នកតាឃ្លាំងមឿង
-ទទួលទានអាហារថ្ងៃត្រង់ យ៉ាងឆ្ងាយពិសារនៅភោជនីយដ្ឋាន
រសៀល
-បន្តទស្សនាចម្ការផ្លែឈើ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំយ៉ាត
-ទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋាន
-រួចជូនទៅស្នាក់នៅសណ្ឋាគារ
ថ្ងៃទី២: ក្រុងប៉ៃលិន - ក្រុងប៉ៃលិន
ព្រឹក
-ទទួលទានអាហារពេលព្រឹក នៅភោជនីយដ្ឋាន
-រួចបន្តទៅទស្សនាផ្សារព្រុំ (ព្រុំប្រទល់ប្រទេសកម្ពុជា និងប្រទេសថៃ)
-ទទួលទានអាហារថ្ងៃត្រង់នៅទីរួមខេត្តប៉ៃលិន
រសៀល
-រួចបន្តដំណើរទៅទស្សនារមណីដ្ឋានភ្នំពៅ ដែលមានល្អាងជាច្រើនដូចជា៖ ល្អាងផ្កាស្លា ល្អាងល្អោន ល្អាងអសុភ័ក្រ។ល។
-រួចបន្តដំណើរទៅក្រុងបាត់ដំបង និងឥវ៉ាន់នៅផ្សារ រួមទាំងថតរូបកម្សាន្ត
-ជួនទៅសម្រាកនៅសណ្ឋាគារដើម្បីផ្លាស់ប្តូរសំល្លៀកបំពាក់
-ទទួលទានអាហារ ល្ងាចនៅភោជនីយដ្ឋាន និងជូនទៅសំរាកនៅសណ្ឋាគារ
ថ្ងៃទី៣: ក្រុងបាត់ដំបង - រាជធានីភ្នំពេញ
ព្រឹក
-ទទួលទានអាហារពេលព្រឹកនៅភោជនីយដ្ឋាន
-ជូនទៅទស្សនាប្រាសាទបាណន ចម្ការទំពាំងបាយជូរ និងផលិតផលស្រាទំពាំងបាយជូរ ដ៏ល្បីនៅខេត្ត
-ទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន
រសៀល
-ជូនទៅទស្សនាព្រលានយន្តហោះ បាត់ដំបងដែលកសាងតាំងពីសម័យសង្គរាស្ត្រនិយម និងថតរូប កម្សាន្តលេង
-បន្តដំណើរវិលត្រឡប់មករាជធានភ្នំពេញ ដោយសុវត្ថិភាព និងក្តីរីករាយដែលមិនអាចបំភ្លេចបាន៕
_______________________________________________________________
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |