ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឥសាន នៃប្រទេសកម្ពុជា គឺជាទឹកដីសំបូរទៅដោយ ធនធានធម្មជាតិ ដែលមានចំងាយផ្លូវ ៣៨១,៩៤គម ពីទីក្រុងភ្នំពេញដោយ ធ្វើដំណើរតាម ផ្លូវជាតិលេខ ៦ លេខ៧ និងលេខ៧៦ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ចាម និងក្រចេះ។ មណ្ឌលគិរីមានផ្ទៃក្រឡា ១៤,៨៨គម២ ចែកចេញជាស្រុកចំនួន ៤ ឃុំចំនួន ២១ មានប្រជាជនចំនួន ៦១,០៧នាក់ ដែលរួមបញ្ជូល១៤ ជនជាតិផ្សេងគ្នា ហើយមានទីក្រុងឈ្មោះថា សែនមនោរម្យ។ ប្រជាជនមានមុខរបរជាកសិករ ដូចជា ដាំស្រូវ ដាំដំណាំហូបផ្លែ និងដាំបន្លែ ឯប្រជាជនមួយចំនួនទៀត ប្រកបរបរដោយធ្វើ ចំការស្រ្ត័រប៊ឺរី កាហ្វេ កៅស៊ូ និង ស្វាយចន្ទី។ មណ្ឌលគិរី មានតំបន់ ទេសចរណ៏ជាច្រើនដូចជា ទឹកជ្រោះប៊ូស្រា ទឹកជ្រោះសែនមនោរម្យ ទឹកជ្រោះរមនា ភូមិភូតាំង ។ល។
ថ្ងៃទី១: ភ្នំពេញ-មណ្ឌលគិរី
-ម៉ោង ៥ព្រឹកចេញដំណើរ ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី
-ទទួលទានអាហារ ពេលព្រឹកនៅពិភពចន្ទី (ស្គន់)
-ទស្សនាវត្តប្រាសាទ នគរបាជ័យនៅតាមផ្លូវ
-ទទួលទានអាហារថ្ងៃត្រង់ នៅស្រុកស្នួលក្នុងខេត្តក្រចេះ
-មុនទៅដល់ទីរួមខេត្ត ឈប់ផ្តិតរូបភាពនៅភ្នំត្រង៉ោល
-ទស្សនា ចំការស្រ្ត័រប៊ឺរី និង បន្តទៅទស្សនាកំសាន្តនៅ ទឹកជ្រោះរមនា២
-ទស្សនា ចំការអាវ៉ូកាដូ របស់អ្នកស្រុក
-ទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋាន
-ជូនទៅស្នាក់នៅសណ្ឋាគារ
-ទទួលទានអាហារ ពេលព្រឹក នៅភោជនីយដ្ឋាន
-ទស្សនា ទឹកជ្រោះប៊ូស្រា និងបន្តងូតទឹកកម្សាន្ត
-ទទួលទានអាហារថ្ងៃត្រង់ នៅទីរួមខេត្ត
-ទស្សនាទឹកជ្រោះដំណាក់សេ្តច (សែនមនោរម្យ)
-មើលសមុទ្រឈើ និងភ្នំដែលមានខ្យល់អាកាសល្អ
-ទស្សនា ថ្ងៃអស្តង្គត លើកំពូលភ្នំដោះក្រមុំ
-ទទួលទានអាហារ ពេលល្ងាច នៅភោជនីយដា្ឋន
-ជូនទៅស្នាក់នៅសណ្ឋាគារ
ថ្ងៃទី៣: មណ្ឌលគិរី-ភ្នំពេញ
-ទទួលទានអាហារពេលព្រឹក នៅភោជនីយដ្ឋាន
-បន្តទស្សនា តាមភូមិពូតាំង របស់ជនជាតិដើមព្នង
-ទទួលទានអាហារថ្ងៃត្រង់រួចបន្ត រួចបន្តដំណើរមកកាន់ភ្នំពេញវិញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |