២-គោលបំណង
Skip to Menu Skip to Content Skip to Footer
 

ប៊ែល​ធី​គ្រុប​ បាន​បង្កើត​ប៊ែលធី​ ទេសចរណ៏​នេះ​ឡើង​ គឺ​ដើម្បី​រួម​ចំណែក ​លើក​កំពស់​វិស័យ​ទេសចរណ៏​នៅ​កម្ពុជា​ ឪ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ជា​មួយ​រាជ​រដ្ឋាភិ​បាល​ ដែល​មាន ​ក្រសួង​ទេស​ចរណ៏​ជា​សេនា​ធិការ​។​ ប៊ែលធី​ទេសចរណ៏​ មាន​ភារ​កិច្ច​នាំ​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ ឪ្យ​ស្គាល់​អំពី​ សម្បត្តិ​វប្បធម៍​ដ៏​សម្បូរ​បែប​ របស់​កម្ពុជា​រួម​មាន​ ទឹក​ដី​ ធម្មជាតិ​ ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឥត​ខ្ចោះ​ និង​ឆ្នេរ​សមុទ្រ ​ដ៏​ស្រស់​ត្រកាល​ដែល​ជា​សមាជិក​នៃ​ក្លឹប​ឆ្នេរ​សមុទ្រ​ ដ៏​ស្អាត​ជាង​គេ​បំផុត ​នៅ​លើ​សកល​លោក។​ ម្យ៉ាង​វិញ​ទៀត​ ប៊ែលធី​ទេសចរណ៏​ មាន​ភារ​កិច្ច​នាំ​ប្រជាជន​កម្ពុជា​ ទៅ​កំសាន្ត​នៅ​តំបន់​ទេសចរណ៏​នានា ​លើ​ពិភព​លោក​ ដើម្បី​ឪ្យ​បាន​ស្គាល់​អំពី​ វប្បធម៍​ និង​ស្ថាន​ភាព​ទូទៅ​ ហើយ​ដក​ស្រង់​យក​បទ​ពិសោធន៏​នៃ​ការ​រីក​ចំរើន ​របស់​ប្រទេស​ទាំង​នោះ​ មក​ច្នៃ​ប្រឌិត​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង និងសង្គម​ជាតិ​កម្ពុជា​ឪ្យ​កាន់​តែ​រីក​ចំរើន​ទៅ​អនាគត​។​

 







Flag Counter






យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 334266

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម