Skip to Menu Skip to Content Skip to Footer
 

១-សៀមរាម ៣ថ្ងៃ ២យប់ / 98$

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន​
ខេត្ត​សៀម​រាប​ គឺ​ស្ថិត​នៅ​ភាគ​ពាយព្យ ​នៃ​ប្រទេស​កម្ពុជា ​ដែល​ជា​ទឹក​ដី ​អង្គរ​ដ៏​រុង​រឿង​។​ មាន​ចំងាយ​ផ្លូវ​ ៣១៤​គម​ ពី​ភ្នំពេញ ​ដោយ​ធ្វើ​ដំណើរ តាម​ផ្លូវ​ជាតិ​លេខ​៦​ ឆ្លង​កាត់​ខេត្ត​កណ្តាល​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​កំពង់​ឆ្នាំង​។​ ខេត្ត​សៀម​រាប​ មាន​ផ្ទៃ​ក្រឡា​ ១០​,​២៩៩​គម​២​ ស្រុក​ចំនួន​១១​ ឃុំ​ចំនួន​១០០​ ភូមិ​ចំនួន​៩០៧​ និង​មាន​ប្រជា​ជន ​ចំនួន​៨៩៦,៤៤៣​នាក់​ (​៨៧​នាក់​/​គម​​)​ ហើយ​មាន​ ទី​ក្រុង​ឈ្មោះ​ថា ​ក្រុង​សៀម​រាប​។​ ចំពោះ​ជីវភាព​រស់​នៅ ​របស់​ប្រជាជន​ ៧៣%​ គឺ​ជា​កសិករ​ ដែល​ទទួល​ចំណូល​ពី​ការ​ធ្វើ​ស្រែ​ និង​ចំការ​ ដូច​ជា​ដាំ​ឈូក​ សណ្តែក​ ជា​ដើម​។​ ប្រជាជន​ក្នុង ​ស្រុក​សៀម​រាប ​ក៏​បាន​ទទួល​ចំណូល​បន្ថែម​ពី ​វិស័យ​ទេសចរណ៍​ផង​ដែរ​។​ ខេត្ត​សៀម​រាប​ មាន​តំបន់​ទេសចរណ៍ ​ទាក់​ទាញ​ជា​ច្រើន​ដូច​ជា​ ប្រាសាទ​អង្គរ​វត្ត​ ដែល​បាន​ចាត់​ចូល​ជា ​បេតិកភណ្ឌ​ពិភព​លោក ​ដោយ​អង្គការ​យូនេស្កូ​ ប្រាសាទ​បន្ទាយ​ស្រី ​ដែល​ជា​ប្រាសាទ​ដែល​មាន ​ក្បាច់​ចំលាក់​ល្អ​ដាច់​គេ​ និង​ប្រាសាទ​ជា​ច្រើន​ទៀត​។​

ថ្ងៃ​ទី១​: ភ្នំ​ពេញ​-​សៀម​រាប​

-​ម៉ោង​៦ ​ព្រឹក​ចេញ​ដំណើរ​ឆ្ពោះ ​ទៅ​កាន់​ខេត្ត​សៀម​រាប​
-​ទទួល​ទាន ​អាហារ​ពេល ​ព្រឹក​នៅ ​ពិភព​ចន្ទី​ (​ស្គន់​)​
-​ចូល​ទស្សនា​ប្រាសាទ ​គុហា​នគរ ​និង​ភ្នំ​សន្ទុក ​ដែល​ស្ថិត​នៅ ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ​
-​ទទួល​ទាន ​អាហារ​ ថ្ងៃ​ត្រង់​នៅ ​ភោជនីយ​ដ្ឋាន​ក្នុង ​ខេត្ត​កំពង់​ធំ​
-​បន្ត​ដំណើរ ​តាម​ផ្លូវ​ជាតិ​លេខ ៦​ឆ្ពោះ​ទៅ​កាន់​ក្រុង​សៀម​រាប​
-​ទស្សនា ​ជា​ដំបូង​នៅ ​សារមន្ទីរ​ជាតិ​អង្គរ​
-​ទទួល​ទាន ​អាហារ​ពេល ​ល្ងាច​ និង​ជូន​ទៅ​ផ្សារ​រាត្រី​
-​ជូន​ទៅ​សំរាក ​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី២: សៀម​រាប​

-​ទទួល​ទាន​អាហារ​ពេល ​ព្រឹក​នៅ​សណ្ឋាគារ​
-​បន្ត​ទស្សនា​ ប្រាសាទ​បាយ័ន​ ប្រាសាទ​បាពួន​ ទី​លាន​ជល់​ដំរី ​ជា​ដើម​
-​ទទួល​ទាន​អាហារ ​ថ្ងៃ​ត្រង់​នៅ​មុខ ​អង្គរ​ក្បែរ​កន្លែង​ជិៈ​បាឡុង​ (​ចំណាយ​ផ្ទាល់​ខ្លួន ​រាល់​ការ​ជិៈ​បាឡុង​)​
-​ទស្សនា​ភូមិ​វប្បធម៌ ​ជា​មួយ​កម្ម​វិធី​ យ៉ាង​ច្រើន​ក្នុង​ភូមិ​
-​ទទួល​ទាន​អាហារ​ពេល​ ល្ងាច​នៅ​ភោជនីយ​ដ្ឋាន ​បែប​ប៊ូហ្វេ​ មុន​នឹង​ជូន​ទៅ​ សំរាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី៣:​ សៀម​រាប​-​ភ្នំពេញ​

-​ទស្សនា​ថ្ងៃ​រះ ​នៅ​អង្គរ​វត្ត​
-​ទទួល​ដដដទាន​អាហារ ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​
-​ទស្សនា​ និង​ទិញ​ទំនិញ ​នៅ​ផ្សារ​ចាស់ ​ក្រុង​សៀម​រាប​
-​ទទួល​ទាន​អាហារ ​ថ្ងៃ​ត្រង់​ក្នុង​ក្រុង​ មុន​នឹង​ធ្វើ​ដំណើរ ​និវត្ត​មក​ទី​ក្រុង​ ភ្នំ​ពេញ​វិញដដដ​។

 

 

 


24/05/2012:២-ភ្នំពេញ កំពង់ធំ សៀមរាប

៣ថ្ងៃ ២យប់ / 103$
23/05/2012:៣-សៀម​រាប​ ​ភ្នំ​គូលែន ​បន្ទាយ​ស្រី​

៤ថ្ងៃ​ ៣យប់​ /​126$​
22/05/2012:៤-ប្រាសាទព្រះវិហារ

៣ថ្ងៃ ២យប់ /104$
21/05/2012:៥-កោះកុង​

៣ថ្ងៃ​ ២យប់​ / ​111$​
20/05/2012:៦-ក្រុង​ព្រះ​សីហនុ ​កោះ​ឬស្សី ​កោះ​ទន្សាយ​

៣ថ្ងៃ​ ២យប់​ / 111$
19/05/2012:៧-ភ្នំ​បូក​គោ​ ​កែប ​ក្រុង​ព្រះ​សីហនុ​

៣ថ្ងៃ ២យប់​ / 114$​
18/05/2012:៨-បាត់​ដំបង​

៣ថ្ងៃ​ ២យប់​ / ​103​$​
17/05/2012:៩-ភ្នំ​ពេញ​ ​បាត់​ដំបង ​ប៉ៃលិន​

៣ថ្ងៃ​ ២យប់​ / 111$​
16/05/2012:១០-មណ្ឌល​គិរី​

៣ថ្ងៃ ​២យប់​ /​ 100$​
15/05/2012:១១-រតន​គីរី

៣ថ្ងៃ ​២យប់​ / 103$​
14/05/2012:១២-ក្រចេះ​ ​ឡាវ​ ​រតន​គីរី​

៤ថ្ងៃ​ ៣យប់​ / ​145$​
13/05/2012:១៣-ក្រចេះ កោះទ្រង់ ​រតនគិរី

៤ថ្ងៃ ៣យប់ ​/ 131$
06/01/2010:១៤-ទស្សនាចរណ៍ ​១ថ្ងៃ​ 09/09/2009:cambodian page 3
09/09/2009:cambodian page 11 09/09/2009:cambodian page 2
09/09/2009:cambodian page 10 09/09/2009:cambodian page 1
09/09/2009:cambodian page 9 09/09/2009:cambodian page 8
09/09/2009:cambodian page 7 09/09/2009:cambodian page 6
09/09/2009:cambodian page 5 09/09/2009:cambodian page 4





Flag Counter






Who is online

We have 4 guests online

Visitor Number: 163565

For detail information please see the booklet below!!!