Skip to Menu Skip to Content Skip to Footer
 

៦-ក្រុង​ព្រះ​សីហនុ​ កោះ​ឬស្សី ​កោះ​ទន្សាយ​ ៣ថ្ងៃ​ ២យប់​ / 111$

ចាប់​ពី​ ១៥​នាក់​ឡើង​ទៅ​ តម្លៃ​អាច​ពិភាក្សា​បាន​
ខេត្ត​ព្រះ​សីហនុ ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ ប្រទេស​កម្ពុជា​ មាន​ចំងាយ​ផ្លូវ​ ២៣២​គម​ ពី​ទី​ក្រុង​ភ្នំ​ពេញ​ ដោយ​ធ្វើ​ដំណើរ​តាម​ ផ្លូវ​ជាតិ​លេខ​៤​ ឆ្លង​កាត់​តាម​ខេត្ត​កណ្តាល​ និង​កំពង់​ស្ពឺ​។​ ខេត្ត​ព្រះ​សីហនុ​មាន​ ផ្ទៃ​ក្រឡា​៨៦៨​គម២ ​ចែក​ចេញ​ជា​ ស្រុក​ចំនួន ​៣ ​ឃុំ​ចំនួន ​២២​ ដែល​មាន​ប្រជា​ជន​សរុប​ចំនួន​ ២២១,៣៩៦​នាក់​។​ ខេត្ត​ព្រះ​សីហនុ​ មាន​ទី​ក្រុង​ឈ្មោះ​ថា ​ក្រុង​ព្រះ​សីហនុ​ ។​ ប្រជាជន​ភាគ​ច្រើន​ប្រកប​របរ​ ជា​អ្នក​ជំនួញ​ និង​នេសាទ​សមុទ្រ​។​ សក្តា​នុពល​ដ៏​ធំ​ធេង ​របស់​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​​ គឺ​ជា​ច្រក​កំពង់​ផែ​អន្តរ​ជាតិ ​សំរាប់​ការ​នាំ​ចេញ​ និង​នាំ​ចូល​ទំនិញ​។​ ខេត្ត​ព្រះ​សីហនុ​ មាន​តំបន់​ទេសចរណ៏​ ជា​ច្រើន​ដូច​ជា​ ក្បាល​ឆាយ​ ឆ្នេរ​អូរ​ឈើ​ទាល​ ឆ្នេរ​ដើម​ជ្រៃ​ ឆ្នេរ​ឯក​រាជ​ កោះ​រុង​ ។ល។​

​ថ្ងៃ​ទី១:​ ភ្នំ​ពេញ-​ក្រុង​ព្រះ​សីហនុ​

-​ម៉ោង​៦​ព្រឹក​ ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះ​សីហនុ​
-​ទទួល​ទាន​អាហារ ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​មិត្ត​ភាព​
-​ទទួល​ទាន​អាហារ​ ថ្ងៃ​ត្រង់​នៅ​ភោជនីយ​ដ្ឋាន​
-​ជូន​ទៅ​ទស្សនា​នៅ​ រមណី​យដ្ឋាន​ក្បាល​ឆាយ​ និង​ឆ្នេរ​អូរ​ឈើ​ទាល​
-​ទទួល​ទាន​អាហារ​ ពេល​ល្ងាច​នៅ​ភោជនីយ​ដ្ឋាន​
-​ជូន​ទៅ​សំរាក​នៅ​សណ្ឋាគារ​។​

ថ្ងៃ​ទី២:​ ក្រុង​ព្រះ​សីហនុ​ - ​កែប​

-​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​
-​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​ទស្សនា​កោះ​ឬស្សី​
-​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​លើ​កោះ​
-​បន្ត​ដំណើរ​ដោយ​ រថយន្ត​ទៅ​កាន់​ខេត្ត​កំពត​ និង​កែប​ដើម្បី​ទស្សនា​កំសាន្ត ​នៅ​លើ​កោះ​ទន្សាយ​
-​បន្ទាប់​មក​ទទួល​ទាន​ អាហារ​ល្ងាច​ជា​មួយ​ ម្ហូប​សមុទ្រ​
-​សំរាក​នៅ​ ផ្ទះ​សំណាក់​លើ​កោះ​ទន្សាយ​នា​ពេល​រាត្រី​។​

ថ្ងៃ​ទី៣​: កែប-​កំពត-​ភ្នំ​ពេញ​

-​ទទួល​ទាន​អាហារ ​ពេល​ព្រឹក​នៅ​ភោជនីយ​ដ្ឋាន​
-​ជូន​ទៅ​ទស្សនា​ ភ្នំ​សរសៀរ​ និង​ ផ្សារ​កំពត​ដើម្បី​ទិញ​ អាហារ​សមុទ្រ​
-​ទទួល​ទាន​អាហារ​ ថ្ងៃ​ត្រង់​នៅ​ក្រុង​កំពត​
-​ចេញ​ដំណើរ​ត្រឡប់​មក ​ភ្នំ​ពេញ​វិញ​។

 

 

 

 


Field Trip of BELTEI IS Grade 12 Students to Sambo Prey Kuk Temple
Family Trip of Alliance Pharma Canbodge to Sihanouk Ville Organized by BELTEI Tours & Travel
Annual Trip for BELTEI Tour Staff to Haven Island Organized by BELTEI Tour




Flag Counter






Who is online

We have 42 guests online

Visitor Number: 126693

For detail information please see the booklet below!!!