៩-ភ្នំពេញ បាត់ដំបង ប៉ៃលិន ៣ថ្ងៃ ២យប់ / 111$
ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាគ្នាបាន
ក្រុងប៉ៃលិន ស្ថិតនៅភាគខាងលិច នៃប្រទេសកម្ពុជា មានចំងាយផ្លូវ៣៧១គម ពីទីក្រុងភ្នំពេញតាម ផ្លូវជាតិលេខ៥ និងលេខ១០ ឆ្លងកាត់ខេត្តចំនួន៥ គឺ ខេត្តកណ្តាល កំពង់ស្ពឺ(ផ្សារឧត្តុង្គ) កំពង់ឆ្នាំង ពោធិសាត់ និង បាត់ដំបង។ ប៉ៃលិនមាន ផ្ទៃដីប្រមាណជា ៨០៣ គម២ ចែកចេញជាខណ្ឌចំនួន២ សង្កាត់ចំនួន៨ និងភូមិចំនួន៤៩ ហើយក្រុងនេះមានប្រជាជនប្រមាណ ៧០,៤៨២នាក់។ ប្រជាជនមានមុខរបរជា កសិករធ្វើស្រែចំការហើយក្រុងប៉ៃលិនមានទីតាំង ស្ថិតនៅតំបន់ជុំវិញ បឹងទន្លេសាប និងមានតំបន់រមណីយដ្ឋានភ្នំយ៉ាត រមណីយដ្ឋានភ្នំកុយ រមណីយដ្ឋានអូអែប រមណីយដ្ឋានក្បាលអូតាវ៉ៅ (ប្លង់ភ្នំខៀវ)។
ថ្ងៃទី១: ភ្នំពេញ-បាត់ដំបង-ប៉ៃលិន
-ម៉ោង៥ព្រឹក ចេញដំណើរពី ភ្នំពេញឆ្ពោះទៅកាន់ ទីក្រុងប៉ៃលិន
-ទទួលទាន អាហារពេលព្រឹក នៅភោជនីយដ្ឋានក្នុង ខេត្តកំពង់ឆ្នាំង និងបន្តដំណើរ ទៅខេត្តបាត់ដំបង
-ទទួលទាន អាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន ខេត្តបាត់ដំបង និងទស្សនាភ្នំសំពៅ ល្អាងល្ខានផ្កាស្លា ល្អាងល្ខោន ល្លាងអសុភ និងបន្តដំណើរទៅកាន់ក្រុងប៉ៃលិន
-សំរាកនៅសណ្ឋាគារ ដ៏ស្រស់ស្អាត
-បន្តដំណើរទៅកាន់ភ្នំយ៉ាត ជារមណីយដ្ឋានវប្បធម៍ ប្រវត្តិសាស្រ្ត និងវត្តចាស់សាងសង់តាមរបៀបកូឡា
-ទទួលទានអាហារ ពេលល្ងាច នៅភោជនីយដ្ឋាន
-ជូនទៅស្នាក់នៅសណ្ឋាគារ
ថ្ងៃទី២: ក្រុងប៉ៃលិន-ទល់ដែនកម្ពុជា-ថៃ
-ទទួលទានអាហារពេលព្រឹក នៅភោជនីយដ្ឋាន
-ទស្សនាព្រំប្រទល់កម្ពុជាថៃ ទិដ្ឋភាពព្រំប្រទល់ និងចូលទិញទំនិញនៅផ្សាថៃ
-ទទួលទានអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋានទស្សនា ភ្នំខៀវជារមណីយដ្ឋាន ធម្មជាតិមានទឹកធ្លាក់ ជាដំណាក់ៗយ៉ាងត្រជាក់
-បន្តដំណើរទៅខេត្តបាត់ដំបង និងទស្សនាបឹងកំពីងពួយ ជាមួយទេសភាពវាលស្រែ
-ទទួលទានអាហារ ថ្ងៃត្រង់នៅភោជនីយដ្ឋាន និងជូនទៅសំរាកនៅសណ្ឋាគារ
ថ្ងៃទី៣: បាត់ដំបង-ពោធិសាត់-ភ្នំពេញ
-ទទួលអាហារពេលព្រឹកនៅភោជនីយដ្ឋាន
-ទស្សនាភ្នំបាណន់ ចំការទំពាំងបាយជូរ និងចូលទិញទំនិញ ផ្សារណាត់ខេត្តបាត់ដំបង
-ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន
-ធ្វើដំណើរបន្តមកកាន់ខេត្តពោធិសាត់
-ទស្សនារមណីយដ្ឋាន អ្នកតាឃ្លាំងមឿង ដែលជាទីសក្ការៈបូជា បុព្វបុរសជំនាន់ដើមក្នុងខេត្តពោធិសាត់
-ធ្វើដំណើរត្រឡប់មកទីក្រុងភ្នំពេញដោយសុវត្តិភាព។