ចាប់ពី១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
ខេត្តរតនគីរីស្ថិត នៅភាគឦសាន នៃប្រទេសកម្ពុជា គឺជាទឹកដីសំបូរ ទៅដោយធនធានធម្មជាតិរ៉ែត្បូង ដែលមានចំងាយផ្លូវ ៥៨៨គម ពីទីក្រុងភ្នំពេញដោយ ធ្វើដំណើរតាមផ្លូវជាតិ៦ លេខ៧ និងលេខ៧៨ ឆ្លងកាត់ខេត្ត កណ្តាល កំពង់ចាម ក្រចេះ និងស្ទឹងត្រែង។ រតនគីរីមានផ្ទៃក្រឡា ១០,៧៨២គម២ ចែកចេញជាស្រុកចំនួន៨ និងឃុំចំនួន៥០ ហើយមានប្រជាជនចំនួន ១៥០,៤៦៦នាក់។ រតនគីរីមានទីក្រុងឈ្មោះថា បានឡុង។ ប្រជាជនមានមុខរបរ ជាកសិករដូចជាដាំស្រូវ ដាំដំណាំហូបផ្លែ និងដាំបន្លែ។ រតនគីរី មានតំបន់ទេសចរណ៍ ជាច្រើនដូចជា បឹងយក្សឡោម ទឹកជ្រោះចាអ៊ុង ទឹកជ្រោះកាចាញ ព្រះពុទ្ធចូលនិព្វានលើភ្នំឥសីបតមៈ។ល។
ថ្ងៃទី១: ភ្នំពេញ-រតនគីរី
-ម៉ោង៥ព្រឹកចេញដំណើរឆ្ពោះ ទៅកាន់ខេត្តរតនគីរី
-អាហារពេលព្រឹក នៅពិភពចន្ទី ក្នុងខេត្តកពង់ចាម
-ទទួលទានអាហារថ្ងៃត្រង់ នៅខេត្តក្រចេះ
-ពេលទៅដល់ រតនគីរីទស្សនាថ្ងៃលិច ព្រះពុទ្ធចូលនិពា្វនលើ ភ្នំឥសីបតមៈ (ភ្នំស្វាយ)
-ជូនទៅភ្លក់រសជាតិ ដូងក្រឡុង នៅបឹងកន្សែង(ចំនាយផ្ទាល់ខ្លួន)
-ទទួលទានអាហារ ពេលល្ងាច និងជូនទៅសំរាកនៅសណ្ឋាគារ។
-ទទួលទានអាហារ ពេលព្រឹក នៅភោជនីយដ្ឋាន
ជូនទៅផ្សាបានលុង ទឹកជ្រោះកាចាញ ទឹកជ្រោះកាទៀង ទឹកជ្រោះចាអ៊ុង
-ទស្សនាបន្តនៅ ភូមិជនជាតិភាគតិច (ភូមិណងលិ) និងវាលរំប្លង់
-ទទួលទានអាហារ ពេលថ្ងៃត្រង់ នៅភោជនីយដ្ឋាន
-ហែលទឹកលេញនៅ បឹងយក្សឡោម
-ភ្លក់នូវរសជាតិស្រាពាង របស់ជនជាតិទំពួន(ចំនាយផ្ទាល់ខ្លួន)
-ទទួលទានអាហារពេលល្ងាច និងទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី៣: រតនគិរី-ភ្នំពេញ
-ទទួលទានអាហារ ពេលព្រឹក នៅភោជនីយដ្ឋាន
-ធ្វើដំណើរចាកចេញពី រតនគីរី
-មកដល់អូរពងមាន់ភ្លក់រសជាតិ ណែមដ៏ឆ្ងាញ់ប្រចាំ ខេត្តស្ទឹងត្រែង (ចំណាយផ្ទាល់ខ្លួន)
-ទទួលទានអាហារថ្ងៃត្រង់ នៅខេត្តក្រចេះ រួមទាំងភ្លក់រសជាតិផ្លែឈើ (តាមរដូវកាល) ដ៏ឆ្ងាញ់ រួចបន្តដំណើរត្រឡប់មកកាន់ ទីក្រុងភ្នំពេញវិញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |