ដំណើរទស្សនាកម្សាន្តរបស់ក្រុមសិស្សជយលាភីនៃការប្រកួត
និយាយភាសាអង់គ្លេស(កម្រិត ៣, ៦, ៩, ១២)
ឧបត្ថម្ភដោយ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប
កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៤ ក្រុមការងាររបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ បានដឹកនាំក្រុមសិស្សជយលាភីនៃការប្រកួតនិយាយភាសាអង់គ្លេស(កម្រិត ៣, ៦, ៩, ១២)នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិដែលមាន ចំនួន១១នាក់ ធ្វើដំណើរកម្សាន្តរយៈពេល ៣ថ្ងៃ ២យប់ នៅក្នុងទឹកដីដ៏បវរនៃក្រុងអង្គរខេត្តសៀមរាប។ នៅក្នុងនោះមានការឧបត្ថម្ភពី ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប ។ ការធ្វើដំណើរទស្សនាកម្សាន្តនេះបានចូលទៅទស្សនានូវតំបន់រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្រ្តធម្មជាតិ និងកែច្នៃមួយចំនួនដូចជា៖រមណីយដ្ឋានកែច្នៃភូមិ វប្បធម៌កម្ពុជា រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្រ្តទឹកធ្លាក់ភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងក្រុមប្រាសាទមួយចំនួនទៀតនៅក្នុងទឹកដីនៃខេត្តសៀមរាប។
ដំណើរទស្សនកម្សាន្តនេះ បានវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពសប្បាយរីករាយដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |