ដំណើរកម្សាន្តរបស់ថ្នាក់ដឹកនាំ
នៃប៊ែលធីគ្រុប ទៅកាន់ប្រទេសឡាវ
កាលពីថ្ងៃទី១០ដល់-១៥ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុនប៊ែលធីទេសចរណ៏បានរៀបចំដំណើរកម្សាន្តរបស់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប ចំនួន៤០នាក់ ដែលមានរយៈពេល៦ថ្ងៃ៥យប់ទៅកាន់ក្រុងវៀងចន័្ទប្រទេសឡាវ ។ ការធ្វើដំណើរកម្សាន្តនេះបានចូលទៅទស្សនានូវតំបន់រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត មួយចំនួនដូចជា៖
សារមន្ទីរជាតិ ស៊ីសាកេត ហូប្រាកែវ ប្រាសាទថាតលួង វត្តសៀងគួន និងវិមានប្រាទូសាយ ដែលស្ថិតនៅចំកណ្តាលទីក្រុងវៀងចន័្ទ។មិនតែប៉ុណ្ណោះបានទៅដល់តំបន់ទឹកធ្លាក់ដូចជា៖តាតយឿងនិងតាតហ្វានជាទឹកធ្លាក់កូនភ្លោះដែលស្ថិតនៅតំបន់ជួរភ្នំខ្ពស់ៗនៅខាងត្បូងក្រុងប៉ាកសេខេត្តចំប៉ាសាក់ដែលជាប់នឹងខេត្តស្ទឹងត្រែងរបស់កម្ពុជា មានភ្នំសក្ក័សិទ្ធិមួយដែលស្ថិតនៅតំបន់នោះ ជារាជធានីចាស់នៃចក្រភពខ្មែរសម័យចេនឡា (ឆ្នាំ៥៥០-៨០២)ឈ្មោះថាប្រាសាទវត្តភូ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយមហាវីរក្សត្រខ្មែរ នៅពាក់កណ្តាលសតវត្សទី៥ក្នុងរជ្ជកាលព្រះបាទទេវនិករ(Devanika) និងព្រះបាទមហិន្ទ្រវរ្ម័នក្នុងស.វទី ៦។និងត្រូវបានកសាងបន្ដនៅសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ និងសូរ្យវរ្ម័នទី២រួចបន្តសាងសង់បន្ថែមនិងជួសជុលឡើងវិញនូវផ្នែកខ្លះក្នុងចុងសតវត្សទី១១និងដើមសតវត្សទី១២ដល់សតវត្សទី១៣ ដោយព្រះបាទជ័យវរ្មន័ទី៧ ។ ក្នុងនោះក៏មានកន្លែងជាច្រើនទៀតដែលបានបង្ហាញអំពីអតីតកាលរបស់អាណាចក្រខ្មែរនិង ជាពិសេសផ្លូវបុរាណចេញពីភ្នំស័ក្កសិទ្ធិ(ប្រាសាទវត្តភូ)ទៅកាន់ក្រុងសៀមរាបអង្គរ។
ដំណើរកម្សាន្តនេះ បានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយ សុវត្តិភាព ភាពសប្បាយរីករាយនិងចំណេះដឹងជាច្រើនដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |