ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ ជំនាន់​ទី​២៣​
Skip to Menu Skip to Content Skip to Footer
 

ដំណើរ​ទស្សន​កិច្ច​របស់​គរុ​សិស្ស​នៃ​មជ្ឍ​មណ្ខល​គរុ​កោសល្យ​ភូមិ​ភាគ​

រាជ​ធានី​ភ្នំពេញ​ជំនាន់​ទី​២៣​ ឆ្នាំ​២០១២​-​២០១៣​

ឧបត្ថម្ភ​ដោយ​អង្គ​ការ​គីហ្សូ​ណា​ E​S​C​ “​KIZUNA​”​ ​

កាល​ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​៣១​ ខែ​មិនា​ ឆ្នាំ​២​០​១​៣​ ក្រុម​កា​រ​ងារ​របស់​ក្រុម​ហ៊ុន​ ប៊ែល​ធី​ ទេស​ចរណ៍​ បាន​ដឹក​នាំ​ក្រុម​គរុ​សិស្ស​របស់​មជ្ឈ​មណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ ក្រុម​ទី​៣​ ដែល​មាន​ ចំនួន​ ៧៣​ នាក់​ ធ្វើ​ដំណើរ​ទៅ​ទស្សន​កិច្ច​សិក្សា​រយៈ​ពេល​ ៤​ថ្ងៃ​ ៣​យប់​ នៅ​ក្នុង​ទឹក​ដី​ដ៏​បវរ​នៃ​ក្រុង​អង្គរ​ ខេត្ត​សៀម​រាប​។​ នៅ​ក្នុង​នោះ​មាន​ការ​ឧប​ត្ថម្ភ​ពី​អង្គ​ការ​ មណ្ឌល​គាំ​ទ្រ​ការ​អប់រំ​ “​គីហ្សូណា​”​ (​Education​ Support​ ​Center​ “​KIZUNA​”​) ។​ ការ​ធ្វើ​ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ចូល​ទៅ​ទស្សនា​ នូវ​តំបន់​រមណីយ​ដ្ឋាន​ វប្ប​ធម៌​ ប្រវត្តិ​សាស្រ្ត​ និង​ធម្ម​ជាតិ​មួយ​ចំនួន​ដូច​ជា​៖​ រមណីយ​ដ្ឋាន​ធម្ម​ជាតិ​ ប្រវត្តិ​សាស្រ្ត​ ភ្នំ​សន្ទុក​ ក្នុង​ខេត្ត​កំពង់​ធំ​ រមណីយ​ដ្ឋាន​កែ​ច្នៃ​ភូមិ​វប្ប​ធម៌​កម្ពុជា រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ភ្នំ​គូ​លែន​ ប្រាសាទ​បន្ទាយ​ស្រី​ ប្រាសាទ​តា​ព្រហ្ម​ ភ្នំ​បាក់​ខែង​ ប្រាសាទ​អង្គរ​វត្ត​ ប្រាសាទ​បាយ័ន​ បារាយណ៍​ទឹក​ថ្លា​ និង​ស្ថាន​ភាព​រស់​នៅ​របស់​ប្រជា​ជ​ន​នៅ​បឹង​ទន្លេ​សាប​ក្នុង​ខេត្ត​សៀម​រាប​ជា​ដើម​។​
​ដំណើរ​ទស្សន​កិច្ច​នេះ​ បាន​វិល​ត្រឡប់​មក​កាន់​រាជ​ធានី​ភ្នំពេញ​វិញ​ប្រកប​ដោយ​សុវត្តិ​ភាព​ និង​ភាព​សប្បាយ​រីក​រាយ​ដែល​មិន​ អាច​បំភេ្លច​បាន​។​

 







Flag Counter






យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 411380

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម