ដំណើរកម្សាន្តរបស់ឧសថស្ថាន ជុង សម្បត្តិ
ទៅកាន់ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង
កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រុមហ៊ុន ប៊ែលធី ទេសចរណ៍ បានដឹកនាំក្រុមគ្រួសាររបស់ឧសថស្ថាន ជុង សម្បត្តិ ចំនួន២៦នាក់ ក្នុងនោះមានក្មេងចំនួន២នាក់ ទៅកម្សាន្តនៅខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តបាត់ដំបង រយៈពេល៤ថ្ងៃ ៣យប់។ ការធ្វើដំណើរកម្សាន្តនេះបានចូលទៅទស្សនា នូវតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត អេកូទេសចរណ៍ធម្មជាតិ និងកែច្នៃមួយចំនួនដូចជា៖ រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ រមណីយដ្ឋានប្រវត្តិសាស្ត្រផ្ទះតាម៉ុក រមណីយដ្ឋានប្រវត្តិសាស្ត្រទីតាំងភូមិសាស្ត្រតាម៉ុក តំបន់សេដ្ឋកិច្ចច្រកជាំ ប្រាសាទអង្គរវត្តខេត្តសៀមរាប រមណីយដ្ឋានអេកូធម្មជាតិសេកសរ រមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទភ្នំបាណន និងការផលិតស្រាទំពាំបាយជូរ របស់ខែ្មរនៅក្នុងស្រុកបាណនខេត្តបាត់ដំបងជាដើម។
នៅថ្ងៃទី១៨ ដំណើរកម្សាន្តនេះ បានវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្តិភាព និងភាពសប្បាយរីករាយដែលមិនអាចបំភេ្លចបាន។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |