ថ្ងៃទី ១: រាជធានីភ្នំពេញ-កោះបាលី
ម៉ោង ១០:០០ ជួបជុំគ្នានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញដំណើរឆ្ពោះទៅកាន់កោះបាលី។
ម៉ោង ១៧:៣០ ដំណើរមកដល់កោះបាលី ជូនទៅទទួលទានអាហារពេល ល្ងាច ដោយមានការសំដែងសិល្បៈរបស់ជនជាតិឥណ្ឌូនេស៊ី រួចទស្សនាទេសភាពដ៏ស្រស់ស្អាតជុំវិញកោះនាពេល រាត្រី និងជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ២: តំបន់បន្ទុះភ្នំភ្លើង-កុលសម្ព័នដើមកោះបាលី
ម៉ោង ០៨:០០ ធ្វើដំណើរទៅទស្សនាភូមិជនជាតិដើមត្រុនយ៉ាន ជាភូមិ បុរាណមួយដែលមានអាយុកាលរាប់រយឆ្នាំ និងមានជន ជាតិដើមបាលីរស់នៅរហូតដល់សព្វថ្ងៃនេះ។
-ទស្សនាបន្ត ការសំដែងរបាំប្រពៃណីរបស់អ្នកភូមិបាទូប៊ូ ឡាងនិងមជ្ឈមណ្ឌលសិប្បកម្មចម្លាក់ថ្ម ទស្សនាឧបករណ៍សិប្បកម្មសេលុកដ៏ល្បីរបស់ជាងមាស និងជាងប្រាក់ ទស្សនាប្រាសាទបាទួន និងមជ្ឈមណ្ឌលសិប្បកម្មឈើភូមិ ម៉ាស រួចបន្តទៅទស្សនារមណីយដ្ឋានដ៏ល្បីល្បាញ និង មានប្រជាប្រិយភាពរបស់កោះបាលី គិនតាមានី ព្រមទាំង
ទស្សនាភ្នំភ្លើង Mt-Batur ។
ម៉ោង ១៤:០០ ទស្សនាសំណង់បុរាណគូណុងកាវី ដែលបានរកឃើញក្នុង ស.តទី១០ ទស្សនាមជ្ឈមណ្ឌលរូបគំនូរយូប៊ុត ។
-ពេលល្ងាចត្រលប់មកកាន់កោះបាលីវិញ ទស្សនាទេស ភាពពេលរាត្រី រួចជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៣: កោះបាលី-កីឡាលើទឹក-របាំភ្លើង
ម៉ោង ០៨:០០ ទទួលទានអាហារពេលព្រឹករួច ទស្សនា និងទិញទំនិញ តាមផ្សារដោយសេរី។
ម៉ោង ១០:០០ ធ្វើដំណើរ ទៅទស្សនាឆ្នេរសមុទ្រភាគខាងត្បូងកោះបាលី ដើម្បីលេងកម្សាន្តជាមួយកីឡាលើទឹកដូចជា៖ ជិះម៉ូតូទឹក ស្ទូចត្រី មុជទឹក ជិះម៉ូតូសណ្តោង (ចំណាយប្រាក់ផ្ទាល់ខ្លួន)
ម៉ោង ១៥:០០ បន្តទៅទស្សនារូបសំណាក GWK ដែលធំជាងគេ និង មានកម្ពស់ ៣៧៥ម៉ែត្រ នៅកោះបាលី និងទស្សនាប្រាសាទយូលូវ៉ាទូ ដែលស្ថិតនៅលើផ្ទាំងថ្មលើកំពូលភ្នំ ព្រម ទាំងគយគន់ទិដ្ឋភាពព្រះអាទិត្យអស្តង្គតដ៏ស្រស់ស្អាត និង ការសំដែងរបាំរបស់ជនជាតិបាលី។
ថ្ងៃទី ៤: កោះបាលី-ប្រាសាទប៊ែដូហ្គាល់
ម៉ោង ០៨:៣០ ជូនទៅទស្សនាប្រាសាទស័ក្តិសិទ្ធិ ប៊ែដូហ្គាល់ និងតំបន់ ខ្ពង់រាបដែលមានអាកាសធាតុត្រជាក់គួរឲ្យទាក់ទាញ និងគយគន់ទេសភាពចំការផ្លែស្ត្រ័បឺរីដ៏ធំ និងស្រស់ស្អាត។
-បន្តទៅទស្សនាប្រាសាទអ៊ូឡុងដានូប៊ែដូហ្គាល់ ដែលជា ប្រាសាទស័ក្តិសិទ្ធិសម្រាប់ពិធីបួងសួងរបស់ជនជាតិ ក្នុង តំបន់ផងដែរ។
ម៉ោង ១៤:០០ បន្តទៅទស្សនាប្រាសាទតាម៉ាអាយុន និងទៅទស្សនាព្រះ អាទិត្យអស្តង្គតនៅប្រាសាទតាណាឡុត ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី ៥: កោះបាលី-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ក្រោយពីទទួលទានអាហារពេលព្រឹករួច ជូនដំណើរទៅ កាន់ព្រលានយន្តហោះអន្តរជាតិកោះបាលី ដើម្បីធ្វើដំណើរ ត្រលប់មកកាន់រាជធានីភ្នំពេញវិញ ពោរពេញដោយក្តី សោមនស្សរីករាយ។
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |