១៥-ប្រទេសឥណ្ឌូនេស៊ី-កោះបាលីnbsp៤ថ្ងៃ ៣យប់ / 794$
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី ១: រាជធានីភ្នំពេញ-កោះបាលី

ម៉ោង ១០:០០ ជួប​ជុំគ្នានៅព្រលាន​យ​ន្តហោះអ​ន្តរ​ជាតិ​ភ្នំពេញ ​ចេញ​ ដំណើរ​ឆ្ពោះ​ទៅ​កាន់​កោះ​បាលី​ ។
ម៉ោង ១៧:៣០ ដំណើរ​ម​ក​ដ​ល់កោះបាលី ជូន​ទៅទ​ទួល​ទាន​អាហារ​ពេល​ល្ងាច​ដោយ​មាន​ការ​សំដែង​សិល្បៈ​របស់​ជន​ជាតិ​ឥ​ណ្ឌូនេស៊ី​ រួច​ទ​ស្សនា​ទេស​ភាព​ដ៏​ស្រស់​ស្អាត​ជុំ​វិញ​ កោះ​នា​ពេល​រាត្រី​ និង​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​

ថ្ងៃទី ២: តំបន់បន្ទុះភ្នំភ្លើង-កុលសម្ព័នដើមកោះបាលី

ម៉ោង ០៨:០០ ធ្វើដំណើរ​ទៅទ​ស្សនាភូមិជ​ន​ជាតិដើម​ត្រុន​យ៉ាន​ជា​ភូមិ​ បុរាណ​មួយ​ដែល​មាន​អាយុ​កាល​រាប់រ​យ​ឆ្នាំ​ និង​មាន​ ជន​ជាតិ​ដើម​បាលី​រស់​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។​
-ទ​ស្សនាប​ន្តការ​សំដែង​រ​បាំប្រពៃណីរ​ប​ស់អ្នក​ភូមិបាទូប៊ូ ឡាង និង​មជ្ឈ​មណ្ឌល​សិប្ប​កម្ម​ចម្លាក់​ថ្ម​ ទស្សនា​ឧបករណ៍សិប្ប​កម្ម​សេលុក​ដ៏ល្បីរបស់ជាងមាស និងជាង ប្រាក់ ទស្សនា​ប្រាសាទ​បា​ទួន​ និង​មជ្ឈ​ម​ណ្ឌល​សិប្ប​ក​ម្មឈើភូមិ​ម៉ាស រួច​ប​ន្តទៅទ​ស្សនារ​ម​ណីយ​ដ្ឋាន​ដ៏ល្បី​ល្បាញ​ និង​មាន​ប្រជា​ប្រិយ​ភាព​របស់​កោះ​បាលី​គិន​ តាមានី​ ព្រម​ទាំង​ទស្សនា​ភ្នំ​ភ្លើ​ង​ Mt​-​Batur​ ។​
ម៉ោង ១៤:០០ ទ​ស្សនាសំណ​ង់បុរាណ​គូណុង​កាវី ដែល​បាន​រ​ក​ឃើញ ក្នុងស​.ត​ទី​១០​ និង​ទស្សនា​មជ្ឈ​មណ្ឌល​រូប​គំនូរយូប៊ុត។
-ពេលល្ងាចត្រលប់មកកាន់កោះបាលីវិញ និងទស្សនា ទេស​ភាព​ពេល​រាត្រី​ រួច​ជូន​ទៅ​សម្រាក​នៅ​សណ្ឋា​គារ​។​

ថ្ងៃទី ៣: កោះបាលី-កីឡាលើទឹក-របាំភ្លើង

ម៉ោង ០៨:០០ ទ​ទួល​ទាន​អាហារ​ពេល​ព្រឹក​រួច​ទ​ស្សនា និងទិញទំនិញ តាមផ្សារ​ដោយ​សេរី​។​
ម៉ោង ១០:០០ ធ្វើដំណើរ​ទៅទ​ស្សនាឆ្នេរ​ស​មុទ្រភាគ​ខាង​ត្បូង​កោះ​បា​លី​ ដើម្បី​លេង​ក​ម្សាន្ត​ជា​មួយ​កីឡា​លើ​ទឹក​ដូច​ជា​៖​ជិះ ម៉ូតូទឹក ស្ទូចត្រី មុជទឹក ជិះម៉ូតូសណ្តោង (​ចំណាយ ​ប្រាក់​ផ្ទាល់​ខ្លួន​)​។​
ម៉ោង ១៥:០០ ប​ន្ត​ទៅ​ទ​ស្សនា​រូប​សំណាក​ G​W​K​ ដែល​ធំជាង​គេ​ និង​ មាន​ក​ម្ពស់​ ៣​៧​៥ម៉ែត្រ​ នៅ​កោះ​បាលី​ និង​ទ​ស្សនា​ ប្រាសាទ​យូលូ​វ៉ា​ទូ​ ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ថ្ម​លើ​កំពូល​ភ្នំ​ ព្រម​ទាំង​គយ​គន់​ទិដ្ឋ​ភាព​ព្រះ​អាទិត្យ​អស្ត​ង្គត​ដ៏​ស្រស់​ស្អាត​ និង​ការ​សំដែង​របាំ​របស់​ជន​ជាតិ​បាលី​។​

ថ្ងៃទី ៤: កោះបាលី-រាជធានីភ្នំពេញ

ម៉ោង០៨:០០ ក្រោយ​ពី​ទទួលទានអាហារពេលព្រឹករួច ជូនដំណើរ​ទៅ​ កាន់​ព្រលាន​យ​ន្តហោះអ​ន្តរ​ជាតិ​កោះ​បា​លី​ ​ដើម្បី​ធ្វើ ដំណើរ​ត្រលប់​មក​រាជ​ធានី​ភ្នំពេញ​វិញ​ពោរ​ពេញ​ដោយ​ក្តី​សោម​នស្ស​រីក​រាយ​។

 

 

 







Flag Counter






យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396015

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម