៥-ប្រទេសឡាវ ទីក្រុងប៉ាសេ-ទីក្រុងវៀងច័ន្ទnbsp៥ថ្ងៃ ៤យប់/270$
Skip to Menu Skip to Content Skip to Footer
 

 

ថ្ងៃទី១: រាជធានីភ្នំពេញ-ប៉ាកសេ-ទីក្រុងវៀងច័ន្ទ

ម៉ោង ០៤:០០ ជួប​ជុំ​គ្នា​នៅ​មុខ​ប៊ែល​ធី​ ទេស​ចរណ៍​ ចេញ​ដំណើរ​ឆ្ពោះ​ ទៅ​កាន់​ច្រក​ព្រំ​ដែន​អ​ន្តរ​ជាតិ​ក​ម្ពុជា-​ឡាវ​ (​ច្រក​ព្រំដែន​ ដុង​ក្រឡ​-​វ៉ឺន​ខាំ​)​។​
ម៉ោង ១៦:៣០ ចាក​ចេញ​ពី​ព្រំ​ដែន​ បន្ត​ដំណើរ​ទៅ​កាន់​ក្រុង​ប៉ាក​សេ​ រួច​ ទទួល​អាហារ​ពេល​ល្ងាច​។​
ម៉ោង ២០:០០ ជូន​ទៅ​ចំណត​រ​ថ​យ​ន្តវី​អាយ​ភី ដើម្បី​ធ្វើ​ដំណើរ​ប​ន្ត​ទៅ​ កាន់​ទី​ក្រុង​វៀង​ច័ន្ទ  (​ស​ម្រាក​លើរ​ថ​យ​ន្តមាន​គ្រែ​ពូក​ សម្រាប់​គេង​)​។​

ថ្ងៃទី ២: ទស្សនាទីក្រុងវៀងច័ន្ទ-អារាមស៊ីងគួន

ម៉ោង ០៨:០០ ទ​ស្សនា​ទិដ្ឋ​ភាព​ទី​ក្រុង​វៀង​ច័ន្ទ​ អារាម​ស៊ីង​គួន​ ដែល​ជា​ ទី​ប្រជុំ​នៃ​សាស​នា​ទាំង​ឡាយ​ ទិញ​ទំនិញ​នៅ​ម​ជ្ឈ​មណ្ឌល​ ពាណិជ្ជ​កម្ម​រួច​ពន្ធ​។​ បន្ត​ទៅ​ទស្សនា​ទិដ្ឋ​ភាព​ទី​ក្រុង​វៀង​ច័ន្ទ​ពី​លើ​កំពូល​នៃ​វិមាន​ប្រៈ​ទូសាយ​ដែល​ជា​វិមាន​អ​នុ​ស្សាវ​រីយ​ត្រូវ​បាន​សាង​សង់​ឡើង​មាន​កម្ពស់​ ៧​ជាន់​ ដែល ស្ថិត​នៅ​ចំ​កណ្តាល​ទី​ក្រុង​។​
ម៉ោង ១៦:០០ ជូន​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ចិន​ ហើយ​ត្រល​ប់ម​ក​ស​ម្រាក​ នៅ​សណ្ឋា​គារ​ក្នុង​ទី​ក្រុង​វៀង​ច័ន្ទ​។​

ថ្ងៃទី៣: ទស្សនាទីក្រុងវៀងច័ន្ទ-វត្តស៊ីសាកេត

ម៉ោង ០៨:០០ ទស្សនា​សារ​មន្ទីរ​ជាតិ​ហ៊ូ​ប្រៈ​កែវ  រូប​សំណាក​វីរ​បុរស​កៃសន​ភុំ​វិហាន​ និង​វត្ត​ស៊ី​សា​កេត​។​
ម៉ោង ១៤:០០ ជូន​ទៅ​ទិញ​ទំនិញ​ ​នៅ​ម​ជ្ឈម​ណ្ឌល​ពាណិ​ជ្ជកម្ម​ត្លាត​សាវ​ និង​បន្ត​ទៅ​ទស្សនា​ប្រាសាទ​ថា​តហ្លួង​ ដែល​ជា​ទី​តម្កល់​ ព្រះ​សារី​រឹក​ធាតុ​ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​ឡាវ​។​
ម៉ោង ២០:០០ ជូន​ដំណើរ​ទៅ​កាន់​ចំណត​រ​ថ​យន្ត​វី​អាយ​ភី ធ្វើ​ដំណើរ​ ត្រលប់​មក​ក្រុង​ប៉ាក​សេ​វិញ​ (​សម្រាក​លើរ​ថយ​ន្ត​មាន​គ្រែ​ ពូក​សម្រាប់​គេង​)​។​

ថ្ងៃទី៤: ក្រុងប៉ាកសេ-ខនផាកផេង-ក្រុងស្ទឹងត្រែង

ម៉ោង ០៨:០០ ទស្សនា​ និង​ទិញ​វត្ថុ​អនុ​ស្សាវ​រីយ​នៅ​ផ្សារ​ដាវ​ហឿង​ ដែល​ ជា​ផ្សារ​ធំ​របស់​ខេត្ត​ចំ​ប៉ា​សាក់​។​
ម៉ោង ១០:០០ បន្ត​ដំណើរ​ទៅ​ទស្សនា​រ​ម​ណីយ​ដ្ឋានខន​ផាក​ផេង​​ដែល​ ជា​ជ្រោះ​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាស៊ី​ ដោយ​មាន​ការ​រៀប​ចំ​ អាហារ​ថ្ងៃ​ត្រង់​បែប​ប្រពៃ​ណី​ឡាវ​នៅ​ទី​នោះ​។ ទស្សនា​ ផលិត​ផល​សិប្ប​កម្ម ដែល​ជា​ស្នា​ដៃ​ច្នៃ​ប្រឌិត​រ​ប​ស់ប​ង ប្អូន​ជន​ជាតិ​ភាគ​តិច​ឡាវ​ភាគ​ខាង​ត្បូង​។
ម៉ោង ១៦:០០ ចេញ​ដំណើរ​ត្រល​ប់ម​ក​ស​ម្រាក​នៅស​ណ្ឋាគារ​ ក្នុង​ក្រុង​ ស្ទឹង​ត្រែង​។​

ថ្ងៃទី ៥: ក្រុងស្ទឹងត្រែង-ក្រុងក្រចេះ-រាជធានីភ្នំពេញ

ម៉ោង ០៧:៣០ ប​ន្ទាប់​ពី​ទ​ទួល​ទាន​អាហារ​ពេល​ព្រឹក​រួច​ជូន​ទៅ​ទ​ស្សនា​ និង​ទិញ​ទំនិញ​នៅ​ផ្សារ​ស្ទឹង​ត្រែង​ រួច​ចេញ​ដំណើរ​ទៅ​ ទ​ស្សនា​វត្ត​សសរ​១០០​ អ​ន្លង់​ផ្សោត​ (​ព្រែក​កាំ​ពី​)​ នៅ​ ក្រុ​ង​ក្រចេះ​ និង​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ដ៏​មាន​ឱ​ជារ​ស​ នៅ​ភោជ​នីយ​ដ្ឋាន​ក្នុង​ក្រុង​ក្រចេះ​។​ ​ប​ន្ត​ដំណើរ​ត្រល​ប់ ម​ក​កាន់​រាជ​ធានី​ភ្នំពេញ​ ដោយ​នាំ​មក​នូវ​ប​រិយា​កាស​ ​ស​ប្បាយ​រីក​រាយ​ និង​អ​នុស្សាវ​រីយ​ជា​ច្រើន​ពី​ប្រទេស​ឡាវ​។

 

 

 







Flag Counter






យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 396236

ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម