ពានរង្វាន់អង្គភាពឆ្នើម TAYO (Ten Accomplished Youth Organizations) គឺជាពានរង្វាន់មួយដែលបានរៀបចំឡើងដោយ គណៈកម្មាធិការអង្គការយុវជនអាស៊ាន (ប្រទេសអាស៊ានទាំង១០) ក្នុងគោលបំណងផ្តល់ជូនដល់អង្គភាពឆ្នើមទាំងឡាយណា ដែលបានជួយកិច្ចការសង្គម និងយុវជន។ ពិធីប្រគល់ពានរង្វាន់អង្គភាពឆ្នើម TAYO ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយបានធ្វើចំនួន ៦លើករួចមកហើយតាម របៀបប្តូរវេនគ្នា ដោយជ្រើសរើសអង្គភាពឆ្នើមប្រចាំឆ្នាំតែមួយប៉ុណ្ណោះក្នុងមួយប្រទេស ដើម្បីផ្តល់ជូនពានរង្វាន់នេះ។
ដោយឡែក ប្រទេសកម្ពុជាបានទទួលពានរង្វាន់នេះចំនួន ២លើក រួចមកហើយ លើកទី១គឺ សមាគម SSEAYP លើកទី២គឺអង្គការ CORDE និងលើកទី៣គឺ ប៊ែលធី គ្រុប ដែលបានប្រារឰឡើងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាពរបស់ ឯកឧត្តម យ៉ុងយ៉ុត វិឆៃឌីត ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ប៊ែលធី គ្រុប ទទួលបានពានរង្វាន់អង្គភាពឆ្នើម TAYO ឆ្នាំ២០១២ តាមរយៈ ការវាយតម្លៃរបស់គណៈកម្មាធិការអង្គការយុវជនអាស៊ាន ទៅលើសកម្មភាពដែលបាន បំពេញដូចខាងក្រោម៖
១- ការជួយកិច្ចការសង្គម
•ចូលរួមសកម្មភាពផ្សេងៗនៅតាមបណ្តាមូលដ្ឋាន ភូមិឃុំ ដោយជួយឧបត្ថម ដល់ជនក្រីក្រ ចាស់ជរា ជួយកសាងសាលារៀន វត្តអារាម ស្ពាន ថ្នល់ និង សំណង់សាធារណៈផ្សេងៗជាច្រើនកន្លែង។
•ផ្តល់វិភាគទាន ជួយទ្រទ្រង់កាកបាទក្រហម អង្គការកុមារកំព្រា សមាគម យុវជន និងមូលនិធិនានាដែលកំពុងបំពេញកិច្ចការសង្គមនៅកម្ពុជាជាប្រចាំ។
•បំផុសបុគ្គលិកក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតជនរងគ្រោះ។
•ចុះសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ពនៅ សមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានជាច្រើនលើក។
២- ការជួយកិច្ចការយុវជន
•ដឹកនាំយុវជនចូលរួមក្នុងសកម្មភាពផ្សេងៗ ដើម្បីអភិវឌ្ឍចំណេះដឹង ចំណេះ ធ្វើ និងបណ្តុះស្មារតីយុវជនឲ្យស្រឡាញ់ជាតិមាតុភូមិ ព្រមទាំងចូលរួមយ៉ាង សកម្មក្នុងកិច្ចការសាធារណៈ។
•អញ្ជើញវាគ្មិនធ្វើបទបង្ហាញស្តីពី ច្បាប់ប្រឆាំងអំពើពុករលួយ ជំងឺអេដស៍ ច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន អប់រំសីលធម៌ ណែនាំឲ្យ ប្រព្រឹត្តតែអំពើល្អ និងមានគុណធម៌ជានិច្ច។
•រួមចំណែកអភិវឌ្ឍវិស័យអប់រំតាមរយៈការបើកសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ដោយផ្តល់ការអប់រំគ្រប់កម្រិត ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ក្រោយឧត្តមសិក្សា។
•បញ្ជូនយុវជនទៅចូលរួមសិក្ខាសាលា និងធ្វើទស្សនៈកិច្ចសិក្សានៅតាមតំបន់ ប្រវត្តិសាស្រ្តនានាក្នុងប្រទេស និងក្រៅប្រទេស (World Camp)។
•ផ្តល់អាហារូបករណ៍ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ បុគ្គលិក សិស្ស-និស្សិតក្រីក្រ និងសិស្ស-និស្សិតពូកែជាង២,០០០នាក់ មាន ២០%, ៣០%, ៥០% និង ១០០% និងផ្តល់នូវអាហារូបករណ៍ឧកញ៉ា លី ឆេង ជូន ដល់សិស្ស-និស្សិតឆ្នើមទៅសិក្សានៅក្រៅប្រទេសក្នុង១ឆ្នាំចំនួន២នាក់។
•ផ្តល់ការងារជូនយុវជនប្រហែល ១,៥០០នាក់ ឲ្យបម្រើការក្នុងប៊ែលធី គ្រុប។
ការទទួលបាននូវពានរង្វាន់អង្គភាពឆ្នើម TAYO ពីអាស៊ាន មិនត្រឹមតែជាមោទនភាពរបស់ប៊ែលធី គ្រុប ប៉ុណ្ណោះទេ ប៉ុន្តែវាជាមោទនភាពរបស់ជាតិ និងប្រជាជនកម្ពុជា ទាំងមូលផងដែរ និងបញ្ជាក់ឲ្យឃើញថាប្រទេសយើងពិតជាមានការរីកចម្រើនលើគ្រប់ វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
១-ការទទួលស្គាល់ក្នុងប្រទេស
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |