អង្គការ ISO (International Organization for Standardization) គឺជាអង្គការស្តង់ដារពិភពលោកខ្ពស់បំផុតដែលរៀបចំស្តង់ដារសម្រាប់អង្គភាព ឬស្ថាប័ន ឲ្យមានការអនុវត្ត និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់។ អង្គការ ISO ត្រូវ បានបង្កើតឡើងតំាងពីឆ្នាំ១៩៤៧ ដែលមានសមាជិក ១៦៤ប្រទេស និងមានការិយាល័យកណ្តាលនៅទីក្រុងជេណេវ៉ា ប្រទេសស្វីស។
វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលហៅ កាត់ជាភាសាអង់គ្លេសថា ISC (Institute of Standards of Cambodia) ជា ស្ថាប័នស្ដង់ដារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងស្ថាប័ន ACM មានអាជ្ញាប័ណ្ណទទួលស្គាល់ពី UKAS (United Kingdom Accreditation Service) នៃចក្រភពអង់គ្លេស ជាស្ថាប័នស្ដង់ដារអន្ដរជាតិ ផ្ដល់ការទទួលស្គាល់ និងចេញវិញ្ញា បនបត្រលើការអនុវត្ដស្ដង់ដារអន្ដរជាតិ ISO 9001:2008 (Quality Management System) ជូនចំពោះអង្គភាពឆ្នើមណាដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ អង្គការ ISO ពិភពលោក។ ដោយមើលឃើញភាពរីកចម្រើន ទាំងផ្នែកសេវាកម្ម គុណភាពអប់រំ និងការងារគ្រប់គ្រងរបស់ប៊ែលធី ទើបស្ថាប័នទាំងពីរបានសម្រេច ចុះធ្វើសវនកម្មលើការងារអនុវត្ដន៍ស្ដង់ដារអន្ដរជាតិ ISO 9001:2008 QMS ទៅ តាមសូចនាករដូចខាងក្រោម៖
១.វិសាលភាព
២.ឯកសារយោងស្តង់ដារដែលពាក់ព័ន្ធ
៣.ពាក្យ និងនិយមន័យ
៤.ការគ្រប់គ្រងសំណុំឯកសារ
៥.ការទទួលខុសត្រូវលើការងារគ្រប់គ្រង
៦.ការគ្រប់គ្រងធនធាន (មនុស្ស និងសម្ភារ)
៧.ការធ្វើឲ្យបានសម្រេចជាផលិតផល
៨.ការវាស់ ការវិភាគ និងការធ្វើឲ្យប្រសើរឡើង
ក្រោយពីបានធ្វើសវនកម្មយ៉ាងល្អិតល្អន់រួចមក ស្ថាប័នទាំងពីរគឺ វិទ្យាស្ថាន ស្ដង់ដារកម្ពុជា (ISC) នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័ន ACM នៃចក្រភព អង់គ្លេស បានសម្រេចទទួលស្គាល់ថា ប៊ែលធីអប់រំ បានបំពេញគ្រប់លក្ខខណ្ឌ ខាងលើ ហើយបានចេញវិញ្ញាបនបត្រទទួលស្គាល់លើប្រព័ន្ធគ្រប់គ្រងគុណភាព (Quality Management System) ជូនដល់ ប៊ែលធីអប់រំ តាមរយៈវិញ្ញាបនបត្រ ទទួលស្គាល់ស្ដង់ដារជាតិលេខៈ QMS 006/12 CCD-ISC ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ និងវិញ្ញាបនបត្រទទួលស្គាល់ស្ដង់ដារអន្ដរជាតិលេខៈ 122964A ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២។
១-ការទទួលស្គាល់ក្នុងប្រទេស
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |