ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
កោះកុង ស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មានចំងាយផ្លូវ ២៨៥គម ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាម ផ្លូវជាតិលេខ៤ និងលេខ៤៨ ឆ្លងកាត់តាម ខេត្តកណ្តាល កំពង់ស្ពឺ និងព្រះសីហនុ។ ខេត្តកោះកុង មានផ្ទៃក្រឡា ១១,១៦០គម២ ចែកចេញជាស្រុកចំនួន ៦ ឃុំចំនួន ៣៣ និងភូមិចំនួន ១៣៣ ដែលមានប្រជាជន សរុបចំនួន ១១៧,៤៨១នាក់(១១នាក់/គម២) ហើយមានទីក្រុងឈ្មោះថា ខេមរភូមិន្ទ។ ដោយសារ ខេត្តកោះកុង ជាច្រកព្រំដែនរវាង ប្រទេសថៃ និងកម្ពុជា ដូច្នេះប្រជាជនភាគច្រើនជាអ្នកជំនួញ ហើយមួយចំនួនទៀតប្រកបមុខរបរ កសិកម្មជាចំបង។ ខេត្តកោះកុង មានតំបន់ទេសចរណ៍ ជាច្រើន ដូចជា ទឹកធ្លាក់តាតៃ ទឹកធ្លាក់កោះប៉ោ សាហ្វារីវើល សហគមន៍ធម្មជាតិ ពាមក្រសោប (ព្រៃកោងកាង) ។ល។
ថ្ងៃទី១: ភ្នំពេញ-កោះកុង
-ម៉ោង ៥:៣០ ធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកោះកុង
-ទទួលទាន អាហារពេលព្រឹក នៅភោជនីយដ្ឋាន មិត្តភាព
-ទស្សនា ឧទ្យានជាតិ បុទុមសាគរ
-ទទួលទាន អាហារថ្ងៃត្រង់ នៅអាហារដ្ឋាន
-គយគន់ ព្រះអាទិត្យលិច លើស្ពានកោះកុង
-បន្ទាប់មក ទទួលទានអាហារ ពេលល្ងាច
-សម្រាកនៅ ខេត្តកោះកុង។
ថ្ងៃទី២: កោះកុង
-ទទួលទានអាហារពេលព្រឹកនៅភោជនីយដ្ឋាន
-ចេញដំណើរទៅ ទស្សនាទេសភាពនៅ ព្រៃកោងកាង បន្តការទស្សនានៅ ទឹកធ្លាក់តាតៃ និង រមណីយដ្ឋាន ឃុនឆាងឃុនផែន
-ទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន
-ទស្សនាសួនសត្វ សាហ្វារីវើល ដែលមានការសំដែងប្លែកៗ របស់សត្វដូចជា ត្រីដូហ្វាំង ក្រពើ ខ្លា សត្វសេក និងសត្វស្វាវាយបុកជាដើម
-ទទួលទានអាហារពេលល្ងាច និងសម្រាកនៅសណ្ឋាគារ។
ថ្ងៃទី៣: កោះកុង-ភ្នំពេញ
-ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
-ចូលទស្សនាផ្សារដងទង់
-ទទួលទានអាហារថ្ងៃត្រង់ នៅពិចនិចរីហ្សត
-រួចធ្វើដំណើរត្រឡប់មករាជធានីភ្នំពេញវិញ។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |