ចាប់ពី ១៥នាក់ឡើងទៅ តម្លៃអាចពិភាក្សាបាន
ខេត្តបាត់ដំបង ស្ថិតនៅភាគពាយព្យ នៃប្រទេសកម្ពុជាមាន ចំងាយផ្លូវ ២៩១គម ពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាម ផ្លូវជាតិលេខ ៥ ឆ្លងកាត់តាមខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់។ ខេត្តបាត់ដំបង មានផ្ទៃដីចំនួន ១,៧០២គម២ ចែកចេញជាស្រុកចំនួន ១៣ ឃុំចំនួន ៩៦ និងភូមិចំនួន ៧៤១ មានប្រជាជនសរុប ចំនួន១,០២៥,១៧៤នាក់ ហើយមាន ទីក្រុងឈ្មោះថា ក្រុងបាត់ដំបង។ ប្រជាជនប្រហែលជា ៧០% ប្រកបមុខរបរជា អ្នកធ្វើស្រែចំការ។ ខេត្តបាត់ដំបង មានកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនកន្លែងដូចជា ឯកភ្នំ ភ្នំបាណន់ ភ្នំសំពៅ និងបឹងកំពីងពួយ ។ល។
ថ្ងៃទី១: ភ្នំពេញ-បាត់ដំបង
-ម៉ោង ៦ព្រឹកធ្វើដំណើរឆ្ពោះទៅកាន់ ខេត្តបាត់ដំបង
-ទទួលទាន អាហារពេលព្រឹក នៅភោជនីយដ្ឋានអង្គរថ្មី ក្នុងខេត្តកំពង់ឆ្នាំង
-ទទួលទាន អាហារថ្ងៃត្រង់ នៅក្នុងក្រុងបាត់ដំបង
-ទស្សនាកំសាន្តនៅ រមណីយដ្ឋានភ្នំសំពៅ
-បន្តដំណើរទៅ ទស្សនាចំការទំពាំងបាយជូរដែល ជាកន្លែងផលិត ស្រាទំពាំងបាយជូរសុទ្ធ និងចំការផ្លែឈើផ្សេងៗ
-ទទួលទាន អាហារពេលល្ងាច យ៉ាងឆ្ងាញ់ពិសានៅ ទីរួមខេត្តបាត់ដំបង និងជូនទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី២: បាត់ដំបង
-ទទួលទានអាហារ ពេលព្រឹកនៅភោជនីយដ្ឋាន
-ទស្សនា រមណីយដ្ឋាន ប្រាសាទភ្នំបាណន់
-បន្តការទស្សនា ប្រាសាទវត្តឯកភ្នំ
-ទទួលទានអាហារ ថ្ងៃត្រង់នៅទីរួមខេត្ត
-បន្តទស្សនាសារមន្ទីរ ខេត្តបាសែត
-កម្មវិធីបន្ទាប់គឺ ជិះឡូរីទៅទស្សនា ផ្ទះបុរាណ
-ទទួលទានអាហារ ពេលល្ងាច រួចជូនទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី៣: បាត់ដំបង-ភ្នំពេញ
-ទទួលទានអាហារ ពេលព្រឹកនៅភោជនីយដ្ឋាន
-ជូនទៅជិះទូកលេង កំសាន្តនៅ អាងកំពីងពួយ
-ទទួលទានអាហារ ថ្ងៃត្រង់នៅក្នុង ក្រុងបាត់ដំបង
-ធ្វើដំណើរនិវត្តមកភ្នំពេញវិញប្រកបដោយសុវត្តិភាព។
_______________________________________________________________
![]() |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ព័ត៌មានលំអិតសូមចុចមើលសៀវភៅព័ត៌មានខាងក្រោម
![]() |
|
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |