ថ្ងៃទី ១: រាជធានីភ្នំពេញ-ទីក្រុងប៉េកាំង
ម៉ោង ០៨:០០ ជួបជុំគ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ចេញ ដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។
ម៉ោង ១៦:៣០ ដំណើរមកដល់ទីក្រុងប៉េកាំង ទទួលស្វាគមន៍យ៉ាងកក់ ក្តៅពីមគ្គុទ្ទេសក៍ដ៏ចំណាន រួចបន្តដំណើរតាមរថយន្ត ដោយឆ្លងកាត់មហាវិថីធំៗ និងទស្សនាទស្សនីយភាពដ៏ ស្រស់ស្អាតនាទីក្រុងប៉េកាំង និងទស្សនាការសម្តែង សិល្បៈក្បាច់គុនចិនព្រមទាំងសៀករហស្សកម្មដ៏អស្ចារ្យ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារទីក្រុងប៉េកាំង។
ថ្ងៃទី ២: ទីក្រុងប៉េកាំង-វិមានមេឃធានអានមិន
ម៉ោង ០៨:០០ ទស្សនាវិមានមេឃធានអានមិន ព្រះរាជវាំងបុរាណចិន គូកុង ដែលមានប្រវត្តិសាស្ត្រក្នុងសម័យកាលអាណាចក្រ ម៉េង និងឆេង។
ម៉ោង ១៤:០០ បន្តទៅទស្សនាព្រះរាជវាំងសម្រាប់រដូវក្តៅ និងជិះទូក លេងកម្សាន្តតាមដងស្ទឹងគុនមីងយ៉ាងស្រស់ស្អាត ទស្សនាវិហារធានថាន ជាកន្លែងសម្រាប់ស្តេចចិនធ្វើពិធី សាសនាសុំទឹកភ្លៀង។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ៣: ទីក្រុងប៉េកាំង-មហាកំផែង
ម៉ោង ០៨:០០ ជូនទៅទស្សនាមហាកំផែងចិន ដែលជាអច្ឆរិយវត្ថុមួយ ក្នុងចំណោមអច្ឆរិយវត្ថុទាំងប្រាំពីរ នៅលើពិភពលោក ដែលមានប្រវែងរាប់ពាន់គីឡូម៉ែត្រ និងមានប្រវត្តិរាប់ ពាន់ឆ្នាំ។ គយគន់ទេសភាពគួរឲ្យទាក់ទាញអារម្មណ៍ ពីលើកំពូលមហាកំផែង។
ម៉ោង ១៤:០០ បន្ទាប់មក ជូនទៅទស្សនាពហុកីឡាដ្ឋានជាតិអូឡាំពិក រាងសម្បុកចាប និងរាងគូប ពីខាងក្រៅ និងជូនដើរទិញ អីវ៉ាន់ដោយសេរីតាមវិថីវ៉ាងហ្វូជីង និងវិថីដុងហ័រមីន។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងប៉េកាំង។
ថ្ងៃទី ៤: ទីក្រុងប៉េកាំង-ទីក្រុងសៀងហៃ-ស៊ូចូវ
ម៉ោង ០៧:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះប៉េកាំងឆ្ពោះទៅ កាន់ទីក្រុងសៀងហៃ។
ម៉ោង ១៤:០០ ជូនទៅទស្សនា និងកម្សាន្តលេងនៅសួនកម្សាន្តជ្រលងរីករាយ ដែលលោកអ្នកអាចលេងជាមួយនឹងល្បែងកម្សាន្តបច្ចេកវិជ្ជាទំនើបៗដូចជា ជ្រលងក្រោមដី ផ្ទះទឹកកក វិមានសួគ៌ កន្ត្រកខ្សែកាប រទេះភ្លើងក្រឡាប់ចាក់ និងការសម្តែងភាពអស្ចារ្យជាច្រើនទៀត (ចំណាយប្រាក់ផ្ទាល់ខ្លួន)
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងសៀងហៃ។
ថ្ងៃទី ៥: ទីក្រុងសៀងហៃ-ស៊ូចូវ
ម៉ោង ០៨:០០ ជូនទៅទស្សនា អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ដែលមានកម្ពស់ ៩៤ជាន់ ខ្ពស់ជាងគេនៅក្រុងសៀងហៃ និងឡើងទៅទស្សនាលើប៉មទូរទស្សន៍គយគន់ទេសភាព ដ៏ស្រស់ស្អាតនៃទីក្រុងសៀងហៃ ទស្សនាបន្តឆ្នេរសមុទ្រ សៀងហៃដែលមានទេសភាពស្រស់ត្រកាល ហាងលក់ គុជខ្យង និងដើរទិញអីវ៉ាន់ដោយសេរីនៅវិថីណានជីង និងវិថីជីងហួនមៀវ។
ម៉ោង ១៤:០០ ធ្វើដំណើរដោយរថយន្តឆ្ពោះទៅកាន់ទីក្រុងស៊ូចូវ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងស៊ូចូវ។
ថ្ងៃទី ៦: ទីក្រុងស៊ូចូវ-ទីក្រុងហាងចូវ
ម៉ោង ០៨:០០ ជូនទៅទស្សនា ព្រះវិហារហានសាង ដែលមានប្រវត្តិរាប់ ពាន់ឆ្នាំ និងបន្សល់ទុកនូវសិលាចារឹក និងជួងដ៏ធំ។លោកអ្នកអាចបួងសួងសុំសេចក្តីសុខនៅទីនោះផងដែរ។
-បន្តទៅទស្សនាសួនកម្សាន្តរាជសីហ៍ ដែលមានទេសភាព ដ៏ស្រស់ស្អាត និងរូបសំណាកផ្សេងៗគ្នាគួរឲ្យទាក់ទាញ។ ចូលរួមទស្សនា ការបង្ហាញម៉ូតសំលៀកបំពាក់ធ្វើពីសូត្រ ដង្កូវនាង។
ម៉ោង ១៤:០០ បន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហាងចូវ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងហាងចូវ។
ថ្ងៃទី ៧: ទីក្រុងហាងចូវ-គួយលីង
ម៉ោង ០៨:០០ ទស្សនាប្រាសាទយូហ្វៃ ដែលអាចឲ្យលោកអ្នកទស្សនា បានយ៉ាងច្បាស់នូវ អារាមលីវហឺ ដែលមានព្រះពុទ្ធរូប កម្ពស់ជាង ៥០ម៉ែត្រ និងមានប្រវត្តិសាស្ត្រទាក់ទងទៅ នឹងរជ្ជកាលស្តេចម៉េង និងឆេង (ទស្សនាពីខាងក្រៅ)។
ម៉ោង ១៤:០០ ជូនទៅជិះទូកកម្សាន្តលេងលើស្ទឹងបស្ចឹម ទស្សនាទិដ្ឋ ភាពដ៏ស្រស់បំព្រងតាមដងស្ទឹង។
ម៉ោង ១៩:៣០ ជូនទៅព្រលានយន្តហោះក្រុងហាងចូវ ធ្វើដំណើរបន្តទៅ កាន់ក្រុងគួយលីង។
-ពេលទៅដល់ ជូនទៅសម្រាកនៅសណ្ឋាគារក្រុងគួយ លីង។
ថ្ងៃទី ៨ : ទស្សនាក្រុងគួយលីង-ក្រុងយ៉ាងស័រ
ម៉ោង ០៨:០០ ជូនទៅទស្សនា ភ្នំប្រមោយដំរី ភ្នំហ៊្វូប៉ រូងថ្មលូទី ឧទ្យាន លីវសានចៀ។
ម៉ោង ១៤:០០ បន្តដំណើរតាមរថយន្តទៅកាន់ទីក្រុងយ៉ាងស័រ។
-ពេលរាត្រីជូនទៅសម្រាកនៅសណ្ឋាគារក្រុងយ៉ាងស័រ។
ថ្ងៃទី ៩ : ក្រុងយ៉ាងស័រ-ក្រុងគួយលីង
ម៉ោង ០៨:០០ ជូនទៅជិះទូកកម្សាន្តនៅទន្លេលីជាំង និងទស្សនាភូមិ ស៊ីងភីង រូងភ្នំអ៊ីងចឺយាន បឹងឡុងសាន ច្រកទក្សិណ ស្ពានជាគូ និងជូនដើរទិញឥវ៉ាន់ដោយសេរីនៅវិថីស៊ីជា។
ម៉ោង ១៤:០០ ជូនដំណើរតាមរថយន្ត វិលត្រលប់មកកាន់ទីក្រុងគួយ លីងវិញ រួចជូនទៅសម្រាកនៅសណ្ឋាគារនាពេលរាត្រី។
ថ្ងៃទី ១០ : ក្រុងគួយលីង-ក្វាងចូវ-រាជធានីភ្នំពេញ
ម៉ោង ០៨:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះក្រុងគួយលីងដើម្បី ធ្វើដំណើរទៅកាន់ទីក្រុងក្វាងចូវ។
ម៉ោង ១១:០០ ទស្សនា និងទិញទំនិញដោយសេរីនៅវិថីសានឈីជឺ និង វិថីប៉េកាំង។
ម៉ោង ១៤:០០ ជូនដំណើរទៅកាន់ព្រលានយន្តហោះក្រុងក្វាងចូវត្រលប់ មកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព និង នាំមកនូវអនុស្សាវរីយដ៏សប្បាយរីករាយដែលមិនអាច បំភ្លេចបាន។